photo of UEFA Nations Leagu
UEFA Nations League : germany 2-2 netherlands

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហូឡង់ ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Nations League ​ហើយ ក្រោយ​ពី​លេង​បាន​ស្មើ​ក្រុម​អាល្លឺម៉ង់ ២-២ ​យ​ប់មិញ។

UEFA Nations League
UEFA Nations League : germany 2-2 netherlands

​អាល្លឺម៉ង់ ​ចាប់​ផ្ដើម​លេង​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​នេះ ដោយ​តង់​ទី​១ រក​បាន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ។ ២​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ដោយ Werner ​នាទី​៩ ​និង Sane ​នាទី​១៩។ ការ​ប្រកួត​កាន់​តែ​ស្វិតស្វាញ ​ក្រោយ​ពី​ហូឡង់​ព្យាយាម​ស្វែង​រក​គ្រាប់​បាល់​មក​វិញ។ ជាក់​ស្ដែង​នៅ​នាទី​៨៥ ​កីឡាករ Promes ​ធ្វើ​បាន​សម្រេច​១​គ្រាប់ ​និង​នៅ​នាទី​៩០​ទៅ​ហើយ Van Dijk ​ធ្វើ​បាន​សម្រេច​១​គ្រាប់​ទៀត ដើម្បី​យក​១​ពិន្ទុ​ពី​អាល្លឺម៉ង់​តែ​ម្ដង។

UEFA Nations League
UEFA Nations League : germany 2-2 netherlands

បាន​១​ពិន្ទុ​នេះ​ហើយ ​ធ្វើ​ឱ្យ​​ហូឡង់​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​នេះ។ គេ​សង្កេត​ឃើញ​ថា​អធិរាជ​ទឹក​ក្រូច ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី Ronald Koeman ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ​ជាក់​ស្ដែង​ក្នុង​ការ​លេង​ពាន​រង្វាន់​ខាង​លើ​តែ​ម្ដង៕

ប្រភពDailyMail