ក្រុមជម្រើសជាតិហូឡង់ បានស៊ុតបាល់បញ្ចូលទីចំនួន 2គ្រាប់ក្នុងរយៈពេលតែ 5នាទីចុងម៉ោងយ៉ាងអស្ចារ្យ ដើម្បីតាមស្មើក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលធ្វើការនាំមុខមុនដល់ទៅ 2គ្រាប់នៅក្នុងការប្រកួតនៃពានរង្វាន់ UEFA Nations League កាលពីយប់មិញ។

ហូឡង់ ប្រើពេល5នាទីទម្លាក់អាល្លឺម៉ង់ ពីពាន Nations League យប់មិញ
ហូឡង់ ប្រើពេល5នាទីទម្លាក់អាល្លឺម៉ង់ ពីពាន Nations League យប់មិញ

ក្នុង​ការ​ប្រកួត​ម្ចាស់​ផ្ទះ​អាល្លឺម៉ង់​​ដែល​ធ្លាក់​ទៅ League B បាត់​ទៅ​ហើយ​នោះ​បាន​នាំ​មុខ​មុន​​ដល់​ទៅ ​2គ្រាប់​ធ្វើ​បាន​ដោយ​កីឡាករ Timo Werner និង Leroy Sane។ ប៉ុន្តែ​នៅ​ចុងម៉ោង​ទៅ​ហើយ​ពោល​នាទី​85 កីឡាករ Quincy Promes រក​បាន​មួយ​គ្រាប់​ឱ្យហូឡង់​វិញ មុន​ពេល Virgil van Dij បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​ម៉ោង​បន្ថែម។

ក្រុមដែរឡើងទៅវគ្គបន្តមានដូចជា ស្វីស ព័រទុយហ្គាល់​និង​អង់គ្លេស នឹង ហូឡង់ ក្រុមដែរធ្លាក់គឺបន្តទៅលេងនៅ League B ក្នុងពាននេះដដែល៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ Daily Mail