Dean Henderson
អ្នកចាំទីជម្រើសជាតិU21អង់គ្លេស Dean Henderson

អ្នកចាំទីជម្រើសជាតិU21អង់គ្លេស Dean Henderson បានចុះកិច្ចសន្យាថ្មី៣ឆ្នាំជាមួយ Manchester United អមដោយជម្រើសបន្លាយថែម១ឆ្នាំទៀតនៅឆ្នាំ២០២២។

 Dean Henderson
អ្នកចាំទីU21អង់គ្លេស Dean Henderson

កីឡាករវ័យ២២ឆ្នាំរូបនេះជាសមាជិក Man Utd តាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ។ គេនិយាយថាការបន្តកិច្ចសន្យាថ្មីជាមួយក្លិបដ៏មហស្ចារ្យមួយនេះជាមោទនភាពសម្រាប់រូបគេនិងគ្រួសារ ហើយគេនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួន។

Henderson បានចាយពេល៣រដូវកាលចុងក្រោយលេងឱ្យ Stockport City, Grimsby Town, Shrewsbury Town និង Sheffield United លើកិច្ចសន្យាខ្ចី។

 Dean Henderson
Dean Henderson

ក្នុងរដូវកាល២០៨-១៩ គេបានលេងទាំង៤៦ប្រកួតក្នុងក្របខ័ណ្ឌ Championship សម្រាប់ Sheffield United ហើយបានដើរតួរសំខាន់ក្នុងការជួយក្លិបនេះវិលមក Premier League វិញក្រោយបាត់មុខ១២ឆ្នាំ។

ឥឡូវនេះ គេត្រលប់ទៅចូលរួម Sheffield United លើកិច្ចសន្យាខ្ចីជាថ្មី មានន័យថារដូវកាល២០១៩-២០ Henderson នឹងបានលេងពេញមុខពេញមាត់ក្នុងលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងអាជីពរបស់គេ៕