ក្រុមជម្រើសជាតិអង់គ្លេស បានទម្លាក់ក្រុមជម្រើសជាតិក្រូអាត ចេញពីពានរង្វាន់ UEFA Nations League ក្រោយពីពួកគេបានវាយបកយកឈ្នះដោយលទ្ធផល 2-1 នៅក្នុងកីឡដ្ឋាន Wembley កាលពីយប់មិញនេះ។

អង់គ្លេសសងសឹកក្រូអាត ទម្លាក់ពីពាន Nations League យប់មិញ
អង់គ្លេសសងសឹកក្រូអាត ទម្លាក់ពីពាន Nations League យប់មិញ

2​គ្រាប់​របស់​អង់គ្លេស​ធ្វើ​បាន​ដោយ​កីឡាករ Jesse Lingard និង Harry Kane ខណៈ Andrej Kramaric ជា​អ្នក​រក​គ្រាប់​ឱ្យក្រូអាត។ លទ្ធផល​​នេះ​ជួយ​អង់គ្លេស​ឈរ​លេខ ​1​ក្នុង​តារាង​ពិន្ទុ​មាន​ឱកាស​ទៅ​វគ្គ Semi-Final ឯ​អេស្ប៉ាញ​នៅ​លេខ​2 និង​ក្រូអាត​ធ្លាក់​ទៅ League B។

អង់គ្លេស ពេលនេះចូលរួមជាមួយ ព័រទុយហ្គាល់ និង ស្វ៊ីស ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League ខែមិថុនាឆ្នាំ2018 និងកំពុងរង់ចាំលទ្ធផលរវាង ហុល្លង់ និង អាល្លឺម៉ង់ ម៉ោង 2៖45 យប់ថ្ងៃចន្ទនេះ ដើម្បីសម្រេចថា បារាំង ឬ ហុល្លង់ ជាអ្នកឡើងមកបំពេញវគ្គ 4ក្រុមចុងក្រោយ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ kh.buaksib.com

ប្រភព៖ Daily Mail