គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានលើកឡើងថា ក្រុមជម្រើសជាតិអង់គ្លេសគឺជាក្រុមមួយដែលល្អជាង​ក្រូអាត ក្រោយពីក្រុមទាំងពីទើបតែបានជួបគ្នាថ្ងៃមុននៅព្រឹត្តិការណ៍ World Cup ខណៈយប់នេះពានរង្វាន់ Nation League។

អង់គ្លេស​និង​ក្រូអាត ចាញ់ធ្លាក់ឈ្នះឡើងពាន Nation League យប់នេះ
អង់គ្លេស​និង​ក្រូអាត ចាញ់ធ្លាក់ឈ្នះឡើងពាន Nation League យប់នេះ

ពិតណាស់ ក្រុមទាំងពីរនឹងជួបគ្នានៅឯកីឡដ្ឋាន Wembley គិតមកដល់ពេលនេះ គឺ4ខែមកហើយតាំងពួកគេក្រុមទាំងពីបានប៉ះគ្នានៅពានពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលនោះក្រូអាស៊ីយកឈ្នះអង់គ្លេស 2ទល់នឹង1 នៅម៉ោងបន្ថែម ខណៈដែរយប់នេះគឺចាញ់ធ្លាក់ឈ្នះឡើងក្នុងពូល A4 ព្រោះអីក្រុមទាំងពីមានពិន្ទុស្មើគ្នា។

លោក Southgate បាននិយាយថា៖ «យើងបានដឹងពីបទពិសោធន៏ទាំងអស់ដែលយើងមាន។ យើងបានបន្ថែមជម្រៅសម្រាប់ក្រុមកីឡាករនៅក្នុងលក្ខខណ្ឌនៃកីឡាករវ័យក្មេងមួយចំនួនបន្ថែមទៀតដែលកំពុងរីកចម្រើន។ យើងមានការផ្លាស់ប្តូរបន្តិចបន្តួចនៃប្រព័ន្ធដែលបានបន្ថែមអ្វីមួយខុសគ្នា​ ដូច្នេះយើងមានភាពបត់បែនក្នុងរបៀបដែលយើងអាចលេងបានសម្រាប់ប្រកួតជាមួយក្រុមដែរទម្លាក់ក្រុមរបស់យើងនៅព្រឹត្តិការណ៍ World Cup»

ប្រភព៖ BBC