photo of អង្គរថាយហ្គ័រ
អង្គរថាយហ្គ័រ បង្ហាញ​ឈុតថ្មីស្អាតកប់សម្រាប់​រដូវ​កាល​២០១៩

ក្លឹប​អង្គរថាយហ្គ័រ​បាន​ប្រកាស​ក្នុង​ទំព័រហ្វេសបុករបស់​ខ្លួន ​ពី​ការ​បង្ហាញ​ឈុត​ប្រកួត​សម្រាប់​រដូវ​កាល​ថ្មី២០១៩ ខណៈ​ដែល​ឈុត​ទាំង​នេះ​ ចេញ​មក​ដើម្បី​ផ្ដោត​សំខាន់ដល់​អ្នក​គាំទ្របាល់​ទាត់​របស់​ខ្លួន។

តាម​ការ​បង្ហាញ​ មាន​ឈុតក្នុង​ដី​(Home) និង​ក្រៅដី(Away)។​ឈុត​ក្នុង​ដី​មាន​ពណ៌សឆ្នូតលភង​នៅ​លើ​ស្មា និង​រង្វង់ដៃអាវ​ ខណៈឈុតក្រៅ​ដី​មាន​ពណ៌ខ្មៅ​ហើយ​ឆ្នូត​ដូច​គ្នា​អញ្ចឹង។ ឈុត​ទាំង​ពីរ​នេះ​រចនា​ដោយ​ក្រុមហ៊ុន​ជប៉ុន ACUORE ផ្អែកទៅលើគោលគំនិត “ការស្លៀកពាក់នៅក្នុងទីក្រុង”គឺចង់អោយអ្នកគាំទ្រស្រួលពាក់ពេលចេញទៅក្រៅ និងអាចពាក់ជាលក្ខណ:ដើរលេងតាមទីក្រុងបាន៕