អ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំ Arsenal ជាច្រើនបានទាមទារឱ្យក្លឹបចុះកិច្ចសន្យាថ្មីដល់ខ្សែបម្រើ Aaron Ramsey បន្ទាប់ពួកគេមើលឃើញគាត់ព្យាយាមនឹងខំព្រឹងជាខ្លាំងនៅពេលពួកគេប៉ះក្រុមខ្លាំង Tottenham Hotspur កាលពីថ្ងៃអាទិត្យមុន។

អ្នកគាំទ្រ Arsenal ទាមទារឱ្យក្លឹបចុះកិច្ចសន្យាថ្មីដល់ Aaron Ramsey
អ្នកគាំទ្រ Arsenal ទាមទារឱ្យក្លឹបចុះកិច្ចសន្យាថ្មីដល់ Aaron Ramsey

ប៉ុន្មានខែចុងក្រោយនេះមានពាក្យចរចាមរ៉ាមជាច្រើថាលោកនឹងចាក់ចេញពីក្លឹបនេះនាខែមករាខាងមុខព្រោះក្លឹបមិនផ្ដល់កិច្ចសន្យាថ្មីដែរស័ក្តិសមនឹងលោក ខណៈដែរលោកលេងនៅទីនេះអស់ជាង 10ឆ្នាំហើយដែរ។

បើតាមសម្ដីអ្នកគាំទ្ររបស់ក្លឹបបានបញ្ចេញមតិថា៖ «Ramsey សមនឹងទទួលបានកិច្ចសន្យាថ្មីជាមួយនឹងក្លឹប។ យើងមិនអាចឱ្យគាត់ចាកចេញពីក្លឹបរបស់យើងបានទេ។ ផ្តល់ឱ្យ Ramsey នូវកិច្ចសន្យាថ្មី គាត់ពិតជា​សមនឹង​ទទួល​បាន»៕

ប្រភព៖ Metro