អ្នកចាំទី David de Gea របស់ក្លឹប Manchester United បានរាយការណ៍ថា គាត់និងសម្រេចចិត្តដ៏ធំមួយទៅលើអនាគតរបស់គាត់ ក្នុងគ្រាមានពាក្យចចាមអារ៉ាមថាក្លឹប Real Madrid នៅតែចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាជាមួយគាត់ ។

photo of David de Gea
David de Gea of Manchester United

ក្លឹប Los Blancos ត្រូវបានគេដឹងថា កំពុងតាមដានមើលកីឡាករវ័យ 27 ឆ្នាំនេះ ដែលបានក្លាយជាអ្នកចាំទីល្អបំផុតនៅលើពិភពលោកតាំងពីឆ្នាំ 2015 ។

កីឡាករអន្តរជាតិអេស៉្បាញរូបនេះ បានទទួលការលើកទឹកចិត្តចំពោះការសម្តែងរបស់គាត់ សម្រាប់ក្រុម United ហើយពាក្យចចាមអារ៉ាមបានលើកឡើងថា Real កំពុងតែចាប់អារម្មណ៍លើការទាក់ទាញឱ្យគាត់ទៅលេងនៅអេស្ប៉ាញវិញ។

យោងតាមសារព័ត៌មាន El Confidencial របស់អេស៉្បាញបានអោយដឹងថា De Gea បានសម្រេចចិត្តថាអនាគតរបស់លោក នឹងស្ថិតនៅជាមួយក្លឹប ខណៈដែលគាត់មានអារម្មណ៍ថាលោក Jose Mourinho ជាគ្រូបង្វឹកមានតម្លៃសម្រាប់គាត់ ។

photo of David de Gea
David de Gea of Manchester United

ប្រភពពី៖ soccerladuma