ខ្សែប្រយុទ្ធរបស់ក្លឹប Lyon សញ្ចាតិន័រវេយ៍កីឡាករ Ada Hegerberg បានឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ស្ត្រីដែរទើបនឹងបង្កើតនៅឆ្នាំនេះ។

អ្នកឈ្នះ​ពាន Ballon D'or ផ្នែកនារីបានទៅលើកីឡាករមកពី Lyon
អ្នកឈ្នះ​ពាន Ballon D’or ផ្នែកនារីបានទៅលើកីឡាករមកពី Lyon

ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League នៅឆ្នាំនេះ ដោយជួយ Lyon ផ្តួល Wolfsburg ក្នុងលទ្ធផល 4-1 នៅទីក្រុងកៀវលើកពានបានសម្រេច។

ចំពោះចំណាត់ថ្នាក់លេខ2 បានទៅលើកីឡាការិនី Pernille Harder មកពីដាណឺម៉ាក​ និង​លេខ3 បានលើ កីឡាការិនី Dzsenifer Marozsán មកពីអាល្លឺម៉ង់។ Hegerberg គឺជាកីឡាករម្នាក់ក្នុងចំនោមកីឡាករប្រាំពីររូបមកពីក្រុម Lyon ដែលមានឈ្មោះឈ្នះពាននេះ ក្នុងចំណោមកីឡាការិនី 15អ្នកដែរមានឈ្មោះឈ្នះពាននេះ៕

ប្រភព៖ BBC