កីឡាករ Neymar ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរពីក្លឹប Paris Saint-Germain ទៅកាន់ក្រុម Real Madrid ហើយឥឡូវនេះឪពុករបស់គាត់បានឆ្លើយតបនឹងសំណើរនេះហើយ ។

photo of Neymar
Neymar of Paris Saint-Germain

មានពាក្យចចាមអារ៉ាមជាច្រើនដែលទាក់ទង នឹងអនាគតរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះ នៅប្រទេសបារាំង ជាមួយនឹងរបាយការណ៍ជាច្រើនដែលបង្ហាញថាគាត់មិនសប្បាយចិត្តនៅ Ligue 1 ។

កីឡាកររូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Real កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែឪពុករបស់គាត់គឺ​ Neymar Sr បានបដិសេធថាកូនប្រុសរបស់គាត់មិនបានពិចារណាលើការផ្លាស់ប្តូរទៅកាន់គូប្រជែងធំបំផុតរបស់ក្លឹប Barcelona នោះទេ។

គាត់បានប្រាប់សារ​ ព័ត៌មាន Fox Sports Brasil ថា “តើខ្ញុំអាចឆ្លើយបានយ៉ាងដូចម្តេច ?។ ខ្ញុំមិនអាចនិយាយអ្វីមួយដែលមិនមាននោះទេ។ តើគាត់អាចទៅលេងនៅក្លឹប Real Madrid ដោយរបៀបណា? ”

Neymar បានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យចាប់តាំងពីការមកដល់របស់គាត់ នៅបារាំង បានស៊ុតបញ្ចូលទីបាន 15 គ្រាប់និងបានជួយ 11 លើកបន្ថែមទៀតនៅក្នុង 16 ប្រកួតសំរាប់ PSG មកទល់ពេលនេះ។

ប្រភពពី៖ soccerladuma