ទីបំផុតឯកសណ្ឋានទាំង២របស់ក្លិបភ្នំពេញក្រោន បានបង្ហាញជាផ្លូវការកាលពីយប់មិញ នៅពិធី The Singha’s Step នៅកីឡដ្ឋាន Smart RSN ក្រោមវត្តមានអ្នកចូលរួមជាង៤០០នាក់។

 ភ្នំពេញក្រោន
ឯកសណ្ឋានក្នុងដីរបស់ ភ្នំពេញក្រោន រដូវកាលថ្មីបានបង្ហាញជាផ្លូវការហើយ

ក្រោន នៅតែរក្សាពណ៌ក្រហមរបស់ខ្លួនសម្រាប់អាវក្នុងដី ប៉ុន្តែចំពោះក្រៅដីពួកគេបន្តប្រើខៀវខ្ចីតាម Sponsor នៅ២រដូវកាលចុងក្រោយ។ អាវថ្មីនេះ ស្រដៀងទៅនិងអាវ Asernal ដោយរំលេចពណ៌សរ និងក្រហម ប៉ុន្តែក្រោនដាក់ក្បាច់ស្រដៀងរោមសិង្ហនៅលើស្មា និងកអាវ។

ក្រៅពីឯកសណ្ឋាននេះ ក្លិបជោគជ័យជាងគេក៏បានប្រកាសពីភាពជាដៃគូ២ឆ្នាំបន្ថែមជាមួយ Smart ក្នុងនាមក្រុមហ៊ុនឧបត្ថម្ភធំ ដើម្បីអភិវឌ្ឍបាល់ទាត់នៅកម្ពុជា និងបង្កើតលីគយុវជន។