photo of Premier League
​ក្រុម Top6 ​នៅ Premier League ​នឹង​ទទួល​បាន​៧៥​លាន​ផោន​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​​

ក្រុម​ពី​លេខ​១​ដល់​លេខ​៦​នៅ Premier League ​នឹង​ទទួល​បាន​ប្រាក់​៧៥​លាន​ផោន​បន្ថែម​ទៀត ​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍​ពី​ឆ្នាំ​២០១៩​ដល់​២០២២។

ក្របខណ្ឌ​ Premier League ​ទទួល​បាន​ការ​លក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូទាំង​ពិភព​លោក ប្រមាណ​ជា​៤​ពាន់​លាន​ផោន​ឯ​ណោះ​ក្នុង​កុងត្រា​៣​ឆ្នាំ​។ ហើយ​ការ​លក់​សិទ្ធិ​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​ក្រុម​ដែល​ស្ថិត​នៅ​តំបន់ Top6 ​ទទួល​បាន​ប្រាក់​បន្ថែម​ផង​ដែរ ​ដោយ​ក្នុង​នោះ​បូក​សរុប​ទាំង​អស់​ទៅ​គឺ​បាន​៧៥​លាន​ផោន​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ដែរ។ ដូច្នេះ​មាន​ន័យ​ថា​ក្រុម​ដែល​នៅ​លើ​គេ​ទាំង​៦ ​នឹង​បន្ថែម​បាន​ប្រាក់​ទៀត ​ទៅ​លើ​កុងត្រា​ចាស់​ដែល​បាន​៤០,៧​លាន​ផោន​ក្នុង​១​រដូវ​កាល​។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ ​ក្រុម​ទាំង​២០​នៅ​លីគ​អង់គ្លេស ​ទទួល​បាន​ប្រាក់​លក់​សិទ្ធិ​ផ្សាយ​ការ​ប្រកួត​បាន​៤០,៧​លាន​ផោន​ក្នុង​រដូវ​កាល​។ ​ហើយ​បើ​គិត​ទាំង​ពាណិជ្ជកម្ម​នានា​បន្ថែម​ទៀត គឺ​ក្រុម​មួយ​នៅ​អង់គ្លេស​រក​បាន​មិន​តិច​ជាង​១០០​លាន​ផោន​ឡើយ​ក្នុង​១​រដូវ​កាល៕