photo of Chan Vathanaka
Chan Vathanaka of Fujieda FC

​តារា​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ​នឹង​មក​ដល់​កម្ពុជា​វិញ​នា​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ខាន​ស្អែក​នេះ​ ​វេលា​ម៉ោង ៣:៤០ នាទី​​រសៀល​ ក្រោយ​ចប់​កុង​ត្រា​ខ្ចី​ជើង​១​ឆ្នាំ​នៅ​ក្លឹបFujieda MyFC។

​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ឲ្យ​ដឹង​​តាម​រយៈ​ការ​ Live វីដេអូ​លើ​ Page​ Facebook របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​នេះ​ថា ​រូប​គេ​នឹង​មក​ដល់​កម្ពុជា​វេលា​ម៉ោង​ខាង​លើ ហើយ​​​មិន​អាច​ទៅ​ជួយ​បឹង​កេត​នៅ​ទឹក​ដី​វៀតណាម​ក្នុង​ការ​ប្រកួត Toyota Mekong Club ជើង​ទី​១ ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ទេ។ ​ប៉ុន្តែ​ការ​ប្រកួត​ជើង​ទី​២ នៅ​ទឹក​ដី​កម្ពុជា​​នា​ពហុ​កីឡដ្ឋាន​ជាតិ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ គឺ​អាច​ជួយ​បាន។

ចាន់ វឌ្ឍនាកា បាន​ទៅ​ចូល​រួម​ជា​មួយ​ក្លឹប  Fujieda MyFC កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៧ ​​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​ចំនួន ១ រដូវ​កាល បើ​គិត​មក​ដល់​ពេល​នេះ​រូប​គេ​បាន​ផុត​កុង​ត្រា និង​អាច​មក​ជួយ​បឹង​កេត​វិញ​ផង​ដែរ៕ ​​

ប្រភពពី៖ sabay