Javier Tebas
Javier Tebas

លោក Javier Tebas ​ប្រធាន La Liga ​បាន​បញ្ជាក់​ថា​លោក​មិន​ចង់​បាន Neymar ​មក​លេង​ក្នុង​ក្របខណ្ឌ​លីគ​អេស្ប៉ាញ​ឡើយ ​ព្រោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​ចរិត​មិន​ល្អ ​មិន​គួរ​យក​គំរូ​តាម​ឡើយ។

Neymar ​កំពុង​មាន​ទំនាក់ទំនង​ផ្លាស់​មក​លេង​នៅ​ក្លឹប Barcelona ​វិញ​ហើយ ក្រោយ​ពី​រូបគេ​មាន​បញ្ហា​ច្រើន​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប PSG ​អ្នក​គាំទ្រ ​និង​រឿង​អា​ស្រូវ​ផ្លូវ​ភេទ​របស់​ខ្លួន​ផង​ដែរ។ ជាមួយ​ដំណឹង​ផ្លាស់​ទៅ​អេស្ប៉ាញ​នេះ​ដែរ ​លោក Tebas ​បាន​បញ្ជាក់​ថា​លោក​ចង់​ឱ្យ​រូបគេ​នៅ PSG ​បន្ដ ​ជា​ជាង​ត្រលប់​មក​លេង​នៅ​អេស្ប៉ាញ។

Neymar
Neymar

“ខ្ញុំ​ចង់​ឱ្យ Neymar ​កុំ​មក La Liga ​ព្រោះ​គាត់​មិន​មែន​ជា​គំរូ​ល្អ​ឡើយ។ គាត់​នឹង​ល្អ​សម្រាប់​លីគ​យើង ​បើ​គាត់​មាន​ចរិត​ល្អ​។ គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់ ប៉ុន្តែ​អាកប្បកិរិយា​គឺ​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ យើង​តែងតែ​ចង់​នាំ​ចូល​កីឡាករ​ល្អ​ៗ​មក​លីគ​យើង ប៉ុន្តែ​រឿង Neymar ​នេះ ​អាកប្បកិរិយា​គាត់​មិន​ល្អ​ឡើយ។ យើង​បាន​ព្យាយាម​ធ្វើ​ឱ្យ La Liga ​ជា​លីគ​មាន​តម្លៃ ​ហើយ​យើង​ិន​ចង់​ប្ដូរ​រូបភាព​នេះ​ចេញ​ទេ”។ សម្ដី​លោក Tebas ៕