បើយ៉ោងតាមព័ត៌មានមួយចំនួនបានឱ្យដឹងថា ក្លឹប AC Milan កំពុងចរចាដើម្បីទិញខ្សែបម្រើកណ្តាលកីឡាករ Tiemoue Bakayoko ផ្ដាច់ពីក្លឹបតោខៀវ Chelsea នាខែមករាខាងមុខនេះ។

AC Milan ត្រៀមលុយទិញខ្សែបម្រើ Tiemoue Bakayoko ផ្ដាច់ពី Chelsea
AC Milan ត្រៀមលុយទិញខ្សែបម្រើ Tiemoue Bakayoko ផ្ដាច់ពី Chelsea

កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានក្លឹបអីុតាលី AC Milan ខ្ចីពី Chelsea នារដូវថ្មីនេះ ខណៈដែរលោកមានទម្រង់លេងយ៉ាងល្អរបស់ខ្លួនមកវិញ ក្រោយពីនៅ Chelsea លោកត្រឹមជាកីឡាករបម្រុងប៉ុណ្នោះនារដូវកាលមុន។

កីឡាករវ័យ 24 ឆ្នាំរូបនេះត្រូវ Chelsea  ទិញពី Monaco ក្នុងតម្លៃ 40 លានផោនកាលពីឆ្នាំ 2017 ខណៈដែរលោកកំពុងមានបញ្ហាជាមួយក្លឹបរឿងទុករូបលោកត្រឹមជាកីឡាករបម្រុង AC Milan សង្ឃឹមថាពួកគេនឹងកាត់តែមានភាគរួខ្ពស់ក្នុងការចុះហត្ថលេខាជាមួយគេនាខែមករាខាងមុខ៕

ប្រភព៖ Talk Sport