photo of Alexis Sanchez
Alexis Sanchez រងរបួសជង្គង់អាចអវត្តមានសម្រាប់ Manchester United រហូតចប់រដូវកាល

ស្ថានភាពរបស់ Alexis Sanchez នៅ Manchester United កាន់តែពិបាកមួយកម្រិតទៀត បន្ទាប់ពីរូបគេបានរងរបួសជង្គង់កាលពីពេលថ្មីៗនេះ។ ក្រោយការប៉ះទង្គិចនេះ Sanchez អាចនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៦-៨សប្តាហ៍ពីទីលាន។ គួរឱ្យដឹងថា Sanchez បានរងរបួសជង្គង់ ក្នុងជំនួបដែល Manchester United យកឈ្នះ Southampton ទាំងប្រផិតប្រផើយ ៣ ទល់នឹង ២។

បើតាមស្ថានភាពរបួសរបស់ Sanchez គេអាចនឹងបង្ហាញខ្លួនឱ្យ Manchester United បានតែ ២ប្រកួតទៀតតែប៉ុណ្ណោះនារដូវកាលនេះ ពោលគឺជួបជាមួយនឹង Huddersfield និង Cardiff City នៅ Premier League ដោយមិនរាប់បញ្ចូលការប្រកួតផ្សេងទៀតនៅ UCL និង FA Cup៕