ខ្សែប្រយុទ្ធចាស់វស្សា Arjen Robben បាននិយាយថា គាត់នឹងចាកចេញពីក្លឹប Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីចំណាយពេល 10 ឆ្នាំជាមួយនឹងជើងឯកអាល្លឺម៉ង់6សម័យកាលជាប់ៗគ្នានេះ។

Arjen Robben នេះជារដូវកាលចុងក្រោយរបស់ខ្ញុំជាមួយ Bayern Munich ហើយ
Arjen Robben នេះជារដូវកាលចុងក្រោយរបស់ខ្ញុំជាមួយ Bayern Munich ហើយ

គាត់បានផ្លាស់ទៅលេងនៅកីឡាដ្ឋាន Allianz Arena របស់ Bundesliga នៅខែសីហាឆ្នាំ 2009 បន្ទាប់ពីគាត់ត្រឹមជាកីឡាករបម្រុងឯក្លឹប Real Madrid បន្ទាប់ពីការមកដល់របស់កីឡាករ Cristiano Ronaldo និង Kaka ។ អតីតកីឡាករអន្តរជាតិហូឡង់វ័យ 34 ឆ្នាំរូបនេះបានទទួលជោគជ័យយ៉ាងខ្លាំងជិតមួយទសវត្សរ៍ជាមួយក្លឹប Bayern Munich ដោយបានឈ្នះជើងឯកក្របខ័ណ្ឌ Bundesliga ចំនួន 7 លើក និងពានរង្វាន់ DFB-Pokals ចំនួន 4 ដង ។ នឹងជួយក្លឹបនេះឈ្នះពាន Champions League ម្ដងដែរនៅឆ្នាំ 2012/2013។

Robben បាននិយាយថា៖ ខ្ញុំអាចនិយាយបានថានេះគឺជាឆ្នាំចុងក្រោយហើយរបស់ខ្ញុំជាមួយក្លឹបយក្សមួយនេះ 10ឆ្នាំហើយដែរខ្ញុំនៅជាមួយក្លឹបនេះវា​ ដល់ពេលវេលាល្អរបស់ខ្ញុំហើយ។ មុនមកដល់ក្លឹបនេះលោកធ្លាប់លេងឱ្យក្លឹប Groningen នឹង PSV Eindhoven របស់ហូឡង់ ហើយ Chelsea និង Real Madrid៕

ប្រភព៖ BBC