ក្លឹបកាំភ្លើងធំ​ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារសញ្ចាតិក្រិកកីឡាករ Konstantinos Mavropanos ពីក្លឹប PAS Giannina ក្នុងតម្លៃ 2,2 លានផោន ។

photo of Konstantinos Mavropanos
Konstantinos Mavropanos​ of Asenal

កីឡាករវ័យ 20 ឆ្នាំរូបនេះ បានពិភាក្សាជាមួយក្រុមកាំភ្លើងធំ បន្ទាប់ពីបានបង្ហាញខ្លួនចំនួន 16 ប្រកួតក្នុងលីកក្រិក កាលពីរដូវកាលមុនដែលជាក្រុមដំបូងរបស់គាត់ ។

អ្នកចាត់ការក្រុម Arsenal លោក Arsene Wenger បាននិយាយបញ្ចាក់ថា ការដោះដូរទទួលបានជោគជ័យហើយ តែគាត់នឹងមិនបង្ហាញខ្លួន ជាមួយយើងឡើយ ។ Arsenal នឹងដាក់គាត់ឲ្យក្លឹបផ្សេងខ្ចីជើងជាមុនសិនដើម្បីជួយដល់ការអភិវឌ្ឍរបស់គាត់ ។

ប្រភពពី៖ dailymail