Nicolas Pepe
ខ្សែប្រយុទ្ធស្លាបកូឌីវ័រ Nicolas Pepe

ក្លិបកាំភ្លើងធំ Arsenal បានព្រមព្រៀងជាមួយក្លិបបារាំង Lille ដើម្បីទិញខ្សែប្រយុទ្ធស្លាបកូឌីវ័រ Nicolas Pepe ក្នុងតម្លៃ៨០លានអឺរ៉ូ (៧២លានផោន)។

Arsenal នឹងបង់តម្លៃផ្ទេរក្នុងលក្ខណៈរំលស់ជាដំណាក់កាលស្របតាមកញ្ចប់លុយដែលមានតិចតួចជាក់ស្ដែងក្នុងរដូវក្ដៅនេះ។

Nicolas Pepe
Nicolas Pepe

Napoli ក៏បានដាក់សំណើស្មើថ្លៃចង់បានរបស់ Lille ដែរ តែសាមីកីឡាករបដិសេធ។

Pepe វ័យ២៤ឆ្នាំ រកបាន២៣គ្រាប់សម្រាប់ Lille រដូវកាលមុន។ គេមានល្បឿនលឿននិងបច្ចេកទេសខ្ពស់ត្រូវតាមការចង់បានរបស់លោក Unai Emery៕

Nicolas Pepe
Nicolas Pepe