photo of Neymar
កីឡាBarcelona​ ឲ្យ Dembele ទៅ PSG ជាថ្នូរដើម្បីយក​ Neymar មក​កាន់​ Barcelona វិញ

ក្លិបអេស្ប៉ាញ Barcelona កំពុងតែរៀបចំសំណើរទៅកាន់ Paris Saint Germain ដើម្បីធ្វើយ៉ាងណា យកអតីតកីឡាកររបស់ខ្លួន Neymar មកកាន់ទឹកដីអេស្ប៉ាញវិញ។

ជាមួយនឹងសំណើរនេះផងដែរ ក្លិបអេស្ប៉ាញមួយនេះ​ បានដាក់ Dembele ជាថ្នូរ នឹងការដោះដូរនេះ រួមជាមួយអត្ថប្រយោជន៍ និង ទឹកប្រាក់បន្ថែមទៀត ដើម្បីទាក់ចិត្ត ក្លិបបារាំងមួយនេះ ខណៈ​ដែលសាមី​ខ្លួន​ Dembele ក៏​បាន​សុំ​ចេញ​ពីក្លិប ដូច​គ្នា ។

គួររំលឹកផងដែរថា Neymar ទើប​តែ​ចាកចេញ​ពី Barcelona រយៈពេល​១៨​ខែ បន្ទាប់​ពី​ផ្ទេរ​ទៅ​កាន់ PSG ក្នុង​តម្លៃ​កំណត់ត្រា​ពិភព​លោកគឺ ១៩៥ ​លាន​ផោន ៕