photo of Lionel Messi And Neymar
Lionel Messi And Neymar

នាយកផ្នែកហិរញ្ញវត្ថុនិងយុទ្ធសាស្ត្ររបស់ក្លឹប Barcelona លោក Pancho Schroder បានសារភាពថា លោក​នៅ​តែ​បារម្ភ​ថា ពួកគេអាចនឹងបាត់បង់ Lionel Messi បើ​មាន​ក្លឹប​ណា​ហ៊ានអោយ​តម្លៃ​នេះ ។ ជាក់​ស្តែង លោក​បាន​និយាយ​ថា Barca បាន​បាត់បង់ Neymar ទៅ PSG រួចមកហើយក្នុង​តម្លៃ​ 222 លាន​អឺរ៉ូ ដែល​នេះ​បាន​បង្ហាញ​ថា អ្វីៗ​អាច​កើត​ឡើង​នៅ​ក្នុង​ពិភព​បាល់ទាត់។

លោក Schroder ប្រាប់ Sky Sports News ថា៖ «យើងបានបង្កើតឃ្លាមួយ ដែលយើងគិតថាគ្រប់គ្រាន់ដើម្បីឱ្យ Messi ចូលនិវត្តន៍នៅ FC Barcelona។ ប៉ុន្តែកាលពីមួយឆ្នាំមុន យើងក៏បានគិតថាឃ្លាទិចផ្ដាច់កុងត្រា Neymar គ្រប់គ្រាន់សម្រាប់គេនៅជាកីឡាករ Barcelona ដែរ តែជាក់ស្ដែងក្នុងរដូវក្ដៅឆ្នាំមុនអ្វីៗមិនពិតដូចការគិតឡើយ។ សម្លឹងមើលទៅអនាគត ខ្ញុំគិតថាវាពិបាក ប៉ុន្តែខ្ញុំមើលមិនឃើញអនាគតទេ ហើយសព្វថ្ងៃនេះអ្វីៗកំពុងឆ្កួតឡើងបន្តិចហើយ» ៕

ប្រភពពី៖ dailymail