Photo of Yerry Mina
Yerry Mina sign Barcelona

Barcelona​ បាន​ប្រកាស​ជា​ផ្លូវការ​ថា ពួក​គេ​បាន​ចុះ​កុងត្រា​យក​​ខ្សែ​ការពារ Yerry Mina ក្នុង​តម្លៃ​១១,៨​លាន​អឺរ៉ូ ពី​ក្លឹប​ក្នុង​លីគ​​កំពូល​​ប្រេស៊ីល Palmeiras ដោយ​ដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​១០០​លាន​អឺរ៉ូ។

 ​​កីឡាករ​សញ្ជាតិ​​កូឡុំប៊ី​​វ័យ​២៣​ឆ្នាំ​បាន​យល់ព្រម​ក្នុង​កុងត្រា​៥​ឆ្នាំ​កន្លះ មាន​ន័យ​ថា​គេ​នឹង​ត្រូវ​នៅ Camp Nou ដល់​ 2023។ ការ​មក​ដល់​របស់ Yerry Mina គឺ​ដើម្បី​ជំនួស​  Javier Mascherano ដែល​ទំនង​ជា​ផ្លាស់​ទៅ​លេង​នៅ​ចិន៕
ប្រភពពី៖ marca