យ៉ោងតាមរបាយការណ៏បានឱ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ Barcelona ត្រៀមលុយ 50លនាផោននឹងកីឡាករម្នាក់ដើម្បីជាថ្នូរប្ដូរយកខ្សែបម្រើ Willian របស់ Chelsea នាខែមករានេះ។

Barcelona ដាក់ Malcom នឹង 50លានផោនប្ដូរយក Willian របស់ Chelsea
Barcelona ដាក់ Malcom នឹង 50លានផោនប្ដូរយក Willian របស់ Chelsea

ពិតណាស់ ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​នឹង​ដាក់ Malcom ដើម្បី​ធ្វើជា​ថ្នូរ​យក Willian ដែល​ពួក​គេ​ខកខាន​ទិញ​មិន​​បាន​កាល​ពី​ឆ្នាំ​មុន។ Malcom ត្រូវ​បាន Barca ទិញ​កាល​ពី​រដូវ​ក្ដៅ​មុន​ក្នុង​តម្លៃ​38​លាន​ផោន​​ពី​ក្លឹប Bordeaux ប៉ុន្តែ​មិន​សូវ​បាន​លេង​​ប៉ុន្មាន​ទេ។

Malcom
Malcom

Barcelona សម្រេច​ទិញ​យក​កីឡាករ​វ័យ​21​ឆ្នាំ បន្ទាប់​​ពី​បរាជ័យ​3​ដង​ក្នុង​ទិញ​យក Willian ពី Chelsea។ កន្លង​ទៅ Chelsea បាន​បដិសេធ​សំណើ​របស់ Barca ដោយ​ចង់​បាន​តម្លៃ​ចាប់​ពី​65​លាន​ផោន​ឡើង។ ខណៈដែរកិច្ចសន្យាបច្ចុប្បន្នរបស់លោកនៅសល់ជិតឆ្នាំឯណ្នោះ៕

ប្រភព៖ Mirror