ក្លឹប​អាល្លឺម៉ង់​ Bayern Munich បាន​ប្រកាស​ថា​ ខ្លួន​បាន​សម្រេច​ក្នុង​ការ​ផ្ទេរ​ខ្សែ​ការពារ​បារាំង​ Benjamin Pavard ពី​ក្លឹប​ Stuttgart ក្នុង​តម្លៃ​ 35លាន​អឺរ៉ូ។

Bayern ទិញបានខ្សែការពារសញ្ចាតិបារាំងម្នាក់ពីក្លឹប Stuttgart
Bayern ទិញបានខ្សែការពារសញ្ចាតិបារាំងម្នាក់ពីក្លឹប Stuttgart

កីឡាករដែលបានរួមចំណែកជួយបារាំងឈ្នះជើងឯក FIFA World Cup 2018 នឹងចុះកិច្ចសន្យា5ឆ្នាំជាមួយ Bayern ដោយរាប់ចាប់ពីរដូវក្ដៅឆ្នាំ2019តទៅ ពោលគឺបន្ទាប់ពីចប់រដូវកាល2018-19នេះ។

សូមបញ្ជាក់ថាលីគកំពូលអាល្លឺម៉ង់នឹងដំណើរការវិញនៅសប្ដាហ៍ក្រោយ បន្ទាប់ពីសម្រាករដូវរងាប្រចាំឆ្នាំ។ Bayern ដែលបានគ្រងជើងឯកលីគ៦ដងចុងក្រោយជាប់គ្នា ពេលនេះកំពុងឈរលេខរៀងទី2 នៅក្រោមក្រុមកំពូលតារាង Dortmund ចំនួន6ពិន្ទុ៕

ប្រភព៖ BBC