Buriram លក់ខ្សែប្រយុទ្ធប្រេសុីល Diogo ឱ្យ Johor ​បានជាង ៣ លានដុល្លា

កីឡាករសញ្ជាតិប្រេសុីល Diogo Luís Santo វ័យ ៣១ឆ្នាំ របស់ក្លិបបាល់ទាត់ Buriram បានផ្ទេរទៅកាន់ក្លិបជើងឯកលីគកំពូលម៉ាឡេសុី Johor Darul Tazim ហើយ ។

អតីតកីឡាករជម្រើសជាតិប្រេសុីលរូបនេះ ត្រូវបានផ្ទេរទៅ Johor Darul Tazim ក្នុងតម្លៃ ៣ លានដុល្លា ដែលជាទំហំទឹកប្រាក់ដ៏ធំធេងមួយក្នុងទីផ្សារផ្លាស់ប្តូរកីឡាកររបស់ទ្វីបអាសុី ។ លើសពីនេះទៅទៀត Diogo នឹងទទួលបានប្រាក់ឈ្នួល ១១ មឺុនដុល្លា/ខែ ដែលមានតម្លៃខ្ពស់ជាងកាលពីនៅក្លិបចាស់ Buriram ដែលបានប្រហែលជាង ៩ មឺុនដុល្លា/ខែ តែ​ប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែប្រយុទ្ធរូបនេះធ្លាប់លេងឱ្យក្លិបល្បីៗជាច្រើន ដូចជា Olympiacos (ក្រិក) Santos (ប្រសុីល) និង ក្លិបជាច្រើនទៀតនៅអុឺរ៉ុប មុននឹងមកដល់ Buriram (ថៃ) ៕