ខ្សែបម្រើ Alex Oxlade-Chamberlain របស់ Liverpool បានទទូចថាការចាកចេញរបស់កីឡាករ Philippe Coutinho ទៅកាន់ក្រុម Barcelona មិនមានឥទ្ធិពលអាក្រក់លើក្រុមរបស់គាត់ឡើយ។

photo of Alex Oxlade-Chamberlain
Alex Oxlade-Chamberlain of Liverpool

Coutinho វ័យ 25 ឆ្នាំរូបនេះ បានផ្ទេរចូលទៅលេងនៅ Camp Nou ក្នុងតម្លៃ 142 លានផោនកាលពីដើមខែនេះ ដែលក្លាយទៅជាកីឡាករថ្លៃបំផុតទី 3 ក្នុងពិភពបាល់ទាត់ដែលមិនធ្លាប់មានជាមួយនឹង Neymar (222 លានផោន) និង Kylian Mbappé (180 លានផោន) ។

Chamberlain បាននិយាយថា ”នៅពេលដែល Coutinho មិនមានវត្តមាននៅក្នុងការប្រកួតរបស់យើង គឺយើនៅតែអាចលេងបានល្អ យើងនៅតែមានកីឡាករដ៏អស្ចារ្យដែលអាចរកគ្រាប់បាល់បានដូចជាកីឡាករ Mo [Salah] Sadio [Mane] Roberto [Firmino] និងកីឡាករដ៏ទៃទៀត ។ ”ខ្ញុំមិនដែរគិតទាល់តែសោះ ថាវាប៉ះពាល់ដល់ពួកយើង ”។

ប្រភពពី៖ Goal