យ៉ោងតាមរបាយការណ៍បានឱ្យដឹងថាលោក Maurizio Sarri ដែលជាគ្រូបង្វឹកក្រុមតោខៀវបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Karim Benzema ដើម្បីបន្ថែមកម្លាំងបន្ថែមទៀតទៅខ្សែប្រយុទ្ធរបស់គាត់។

Chelsea ចង់បាន Karim Benzema របស់ Real Madrid នៅខែមករានេះ
Chelsea ចង់បាន Karim Benzema របស់ Real Madrid នៅខែមករានេះ

ក្រុមតោខៀវ Chelsea កំពុងសង្ឃឹមថានឹងអាចស្វែងរកខ្សែប្រយុទ្ធឆ្នើមម្នាក់ដើម្បីទៅជំនួសកីឡាករ Alvaro Morata ខណះដែលអតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid និង Juventus រូបនេះហាក់ដូចជាបង្ហាញទម្រង់លេងមិនល្អទាល់តែសោះនារដូវកាល 2018/2019 នេះ។

Benzema បានស៊ុតបញ្ចូលទីបានចំនួន 7គ្រាប់ និងបានបញ្ចូនឱ្យមិត្តរួមក្រុមស៊ុតបានចំនួន 3ដងក្នុងការបង្ហាញខ្លួនចំនួន 18ប្រកួតនៅក្នុងក្របខ័ណ្ឌ La Liga នារដូវកាលនេះ ខណះខ្សែប្រយុទ្ធរូបនេះនាពេលថ្មីៗនេះត្រូវបានផ្សាភ្ជាប់ទៅនឹងការផ្លាស់ទៅកាន់កីឡដ្ឋាន Stamford Bridge ផងដែរ៕

ប្រភព៖ foxsportsasia