លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ Chelsea ថាលោកនឹងចំណាយលុយ 50 លានផោនសម្រាប់ខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Bournemouth ប្រសិនបើគាត់មិនអាចនាំយក Gonzalo Higuain ទៅកាន់ Stamford Bridge បាននាខែមករានេះ។

Chelsea នឹងទិញខ្សែប្រយុទ្ធ Wilson ប្រសិនបរាជ័យជាមួយ Higuain
Chelsea នឹងទិញខ្សែប្រយុទ្ធ Wilson ប្រសិនបរាជ័យជាមួយ Higuain

យ៉ោងតាមសារព័ត៌មាន Sky Sport បានចុះផ្សាយថា នាយកប្រតិបត្តិក្លឹប Chelsea លោក Marina Granovskaia នៅតែមិនជឿជាក់ថា Higuain នឹងមកក្លឹបនេះទេ។ ប៉ុន្តែលោក Maurizio Sarri នៅតែប្តេជ្ញាថានឹងចុះហត្ថលេខាជាមួយ Higuain ទាល់តែបានទោះមានរឿងអ្វីក៏ដោយ។

Chelsea នឹងទិញខ្សែប្រយុទ្ធ Wilson ប្រសិនបរាជ័យជាមួយ Higuain
Chelsea នឹងទិញខ្សែប្រយុទ្ធ Wilson ប្រសិនបរាជ័យជាមួយ Higuain

ប្រសិនបើ Sarri មិនអាចបញ្ចុះបញ្ចូល Chelsea ទិញ Higuain បានទេនោះគ្រូបង្វឹកសញ្ចាតិអ៊ីតាលីរូបនេះនឹងបង្វែរការយកចិត្តទុកដាក់របស់គាត់ទៅកាន់ Wilson របស់ក្លឹប Bournemouth វិញ៕

ប្រភព៖ Sky Sport