Chelsea បាន​រង​បរាជ័យ​លើក​ទី​ពីរ​នៅ​រដូវ​កាល​នេះ​ក្រោយ​ថ្វី​ជើង​ Wolves ដោយ​លទ្ធផល​ 2ទល់​នឹង​1 ​បើ​ទោះ​ជា​ខំ​នាំ​មុខ​ 1​គ្រាប់​មុន​ក៏​ដោយ ក្នុងក្របខ័ណ្ឌ Premier League កាលពីយប់មិញ។

Chelsea បន្តចាញ់ជាលើកទី2 ដោយចាញ់ Wolves ​ 2ទល់​នឹង​1
Chelsea បន្តចាញ់ជាលើកទី2 ដោយចាញ់ Wolves ​ 2ទល់​នឹង​1

គ្រាប់បាល់ពីរគ្រាប់ក្នុងរយៈពេល 4 នាទីកន្លះរបស់កីឡាករ Wolves រកបានដោយខ្សែប្រយុទ្ធ Raul Jimenez និង Diogo Jota។ ខណៈមួយគ្រាប់របស់តោខៀវ Chelsea រកបានដោយខ្សែប្រយុទ្ធ Ruben Loftus-Cheek តាំងពីនាទីទី18មកម្លេះ។

ការទទួលជ័យជម្នះរបស់ចចកខ្មៅ Wolves បានធ្វើឱ្យពួកគេមានចំណាត់ថ្នាក់ទី 12 នៅក្នុងក្របខ័ណ្ឌ Premier League ដែលមានតែបួនពិន្ទុពីក្រោយក្រុម Everton ដែលមាន 6 ពិន្ទុ។ ខណៈ Chelsea ធ្លាក់មកលេខ 4 ដោតមាន 31ពិន្ទុពីក្រោមក្រុមលេខ1 10ពិន្ទុ៕

ប្រភព៖ BBC