photo of Philippe Coutinho
Chelsea បាន​នឹង​កំពុង​ពិចារណា​ជុំវិញ​ការ​ចែចូវ Philippe Coutinho ចេញ​ពី Barcelona

យោង​តាម​សារព័ត៌មាន Telefoot បាន​ចុះ​ផ្សាយ​ថា​ក្លឹប​តោ​ខៀវ Chelsea បាន​នឹង​កំពុង​ពិចារណា​ជុំវិញ​ការ​ចែចូវ Philippe Coutinho ចេញ​ពី Barcelona ទុក​គ្រាន់​មក​ជំនួស​តំណែង​កីឡាករ Eden Hazard​ ប្រសិន​ណា​បុរស​សញ្ជាតិ​បែលហ្សិក​ត្រូវ​ផ្លាស់​ទៅ​ក្លឹប Real Madrid នា​រដូវ​ក្តៅ​ខាង​មុខ។

Hazard ដែល​ធ្លាប់​មក​ចូលរួម​នៅ Chelsea តាំង​ពី​ឆ្នាំ ២០១៣ ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Premier League ពីរ​លើក, League Cup ពីរ​លើក និង FA Cup/Europa League មួយ​លើក។

photo of Eden Hazard
Eden Hazard

ប្រភព​សារព័ត៌មាន​បញ្ជាក់​ថា Coutinho គឺ​ជា​រ៉ាដា​ធំ​បំផុត​របស់​ម្ចាស់​ដី Stamford Bridge ស្រប​ពេល​ដែល​អតីត​កូន​ក្រុម​នៅ​ហង្ស​រូប​នេះ​កំពុង​ជួប​បញ្ហា​រកាំរកូស​នៅ​ក្លឹប​ថ្មី​របស់​ខ្លួន មួយ​ផ្សេង​ទៀត​ក៏​មាន​បេក្ខភាព​ឈរ​ឈ្មោះ​បន្ទាប់​នោះ​គឺ Nicolas Pepe ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​ក្របខ័ណ្ឌ Ligue 1 រដូវ​កាល ២០១៨/១៩។

តាម​ពិត​ទៅ​ដំណឹង​នេះ ក៏​ត្រូវ​រង់ចាំ​ស្រប​ពេល​គ្នា​ជាមួយ​នឹង​ការ​កាត់​សេចក្តី​របស់ CAS ក្នុង​ការ​កំណត់​ថា​តើ Chelsea ត្រូវ​ជាប់​បម្រាម​មិន​ឲ្យ​ចុះ​ហត្ថលេខា​យក​កីឡាករ​ថ្មី​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២០ ឬ​អត់ ពោល​វា​ជា​បញ្ហា​មួយ​ផ្សេង​ទៀត​ដែល​គ្រប់​គ្នា​នៅ​ចាំ​អុត​មើល។

Philippe Coutinho, Eden Hazard
Philippe Coutinho, Eden Hazard