ក្លឹបតោខៀវ Chelaea ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដេញថ្លៃចំនួន 50លានផោនសម្រាប់ខ្សែប្រយុទ្ធឆ្នើម Edinson Cavani របស់ក្លឹប Paris Saint-Germain នៅខែមករានេះ។

Chelsea 50លានផោនដើម្បីទិញ Edinson Cavani ពី PSG
Chelsea 50លានផោនដើម្បីទិញ Edinson Cavani ពី PSG

តាមសារព័ត៌មាន Daily Express បានបង្ហើបអោយដឹងថាលោក Sarri បានឱ្យក្លឹបបញ្ចូះបញូលខ្សែប្រយុទ្ធ Edinson Cavani សញ្ចាតិអ៊ុយរូហ្កាយរូបនេះ ដើម្បីទិញរូបគេ។ ជាពិសេសនោះលោកចង់បានខ្សែបម្រើកណ្តាល Nicolo Barella របស់ក្លឹប Cagliari ក្នុងតម្លៃ 45 លានផោនទៀតផង។

កិច្ចសន្យានាពេលបច្ចុប្បន្នរបស់ Cavani ជាមួយក្រុមម្ចាស់ជើងឯកបារាំងនឹងត្រូវផុតកំណត់នៅឆ្នាំ2020 ដូច្នេះក្លឹបយក្សរបស់ក្របខ័ណ្ឌ Ligue 1 មួយនេះអាចនឹងសម្លឹងលក់ខ្សែប្រយុទ្ធរូបនេះចេញ ប្រសិនបើរូបគេមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប៕

ប្រភព៖ DailyMail