យោងតាមរបាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថាលោក Antonio Conte នឹងចុះហត្ថលេខា ធ្វើជាគ្រូបង្វឹកថ្មីរបស់ Paris Saint-Germain ប្រសិនបើប្រធានក្លឹបយក្សបារាំងនេះ យល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន ។

photo of Antonio Conte
Antonio Conte of Chelsea

របាយការណ៍ក៏បានបញ្ជាក់ផងដែរថា PSG មានផែនការជួបជាមួយភ្នាក់ងាររបស់គ្រូបង្វឹកតោខៀវ គឺ Federico Pastorello នៅសប្តាហ៍ក្រោយ ដើម្បី​និយាយ​អំពី​ការ​ចង់​បាន​លោក Conte មក​ដឹកនាំ​ក្លឹប​កំពូល​របស់​បារាំងនេះ ខណៈ​ដែលលោក Conte ក៏​បាន​ផ្តល់ឱ្យ PSG នូវ​បញ្ជី​កីឡាករ​ដែល​លោក​ចង់បាន ប្រសិន​បើ​លោក​ទៅ​ដឹកនាំ​ក្លឹប​យក្សបារាំងនេះ ។ ក្នុង​នោះក៏មាន Pogba ដែរ ក្នុងចំណោមបញ្ជី​កីឡាករដែរគ្រុូបង្វឹកអ៊ីតាលីនេះចង់បាន ។

បញ្ជី​ឈ្មោះកីឡាករទាំងអស់មាន អ្នកចាំទី Gianluigi Donnarumma របស់ក្លឹប AC Milan កីឡាករ Kalidou Koulibaly របស់ក្លឹប Napoli ខ្សែបម្រើ Alexis Sandro របស់ក្រុម Juventus និងខ្សែប្រយុទ្ធអាហ្សង់ទីន Andrea Belotti ។ Conte ក៏ចង់បាន Arturo Vidal ពីក្លឹប Bayern Munich ផងដែរ ខណៈដែលលោកបានបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករឈីលីរូបនេះសម្រាប់ក្រុមតោខៀវ Chelsea កន្លងមក ៕

ប្រភពពី៖ metro