ខ្សែបម្រើ​ប្រេស៊ីល Philippe Coutinho អះអាងថា ប្រសិនបើ Neymar ត្រឡប់ទៅ FC Barcelona សាជាថ្មី វា​នឹងក្លាយជារឿងដ៏ល្អមួយ ។

photo of Philippe Coutinho And Neymar
Philippe Coutinho And Neymar

គួរដឹងដែរថា Neymar បាន​ផ្លាស់ទៅ Paris Saint Germain ក្នុងតម្លៃ 222លានអឺរ៉ូ កាលដំណាច់ខែសីហា ។ អតីតយុវជនក្លឹប Santos រូបនេះ​កំពុង​មាន​បញ្ហាកជើង ហើយក៏លេចដំណឹងថារូបគេចង់ផ្លាស់ទៅ អេស្ប៉ាញវិញ។

Coutinho បាននិយាយថា៖ «ការលេងជាមួយ Neymar គឺល្អណាស់សម្រាប់ខ្ញុំ។ ខ្ញុំគិតដូច Rakitic  ខ្ញុំចង់អោយគាត់ត្រឡប់មកវិញ ។ ខ្ញុំបានលេងជាមួយគាត់នៅក្នុងក្រុមជម្រើសជាតិ គាត់ពិតជាលេងបានល្អណាស់។ វាពិតជាល្អ ប្រសិនបើគាត់ត្រឡប់មក Barcelona វិញ ហើយយើងស្វាគមន៍គាត់ជានិច្ច» ៕

ប្រភពពី៖ goal