ក្លឹប Borussia Dortmund នឹងព្យាយាម ដើម្បីទិញខ្សែប្រយុទ្ធមួយរូបពី តោខៀវ Chelsea កីឡាករ Michy Batshuayi ជាអចិន្ត្រៃយ៍នៅរដូវក្ដៅឆ្នាំ 2018 នេះ។

photo of Michy Batshuayi
Michy Batshuayi of Borussia Dortmund

Dortmund បានខ្ចីជើង Batshuayi ពី Chelsea រយៈពេលកន្លះឆ្នាំ ដើម្បីជំនួស Aubameyang ដែលផ្លាស់ទៅ Arsenal ដែលលក់ Olivier Giroud ទៅ Chelsea។ ការពិតណាស់ Dortmund ចង់ទិញខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះផ្ដាច់តែម្ដង ប៉ុន្តែ Chelsea មិនព្រម។

ខ្សែប្រយុទ្ធសញ្ចាតិបែលហ្ស៊ិក Batshuayi បានស៊ុតបញ្ចូលទីបានបីគ្រាប់ ក្នុងការបង្ហាញខ្លួន ចំនួនពីរលើកចាប់តាំងពីគាត់ បានចូលរួមជាមួយ Dortmund នៅថ្ងៃចុងក្រោយនៃការផ្ទេរនៅខែមករា។

លោក Hans-Joachim Watzke នាយកប្រតិបត្តិ Dortmund និយាយថា៖ “យើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីយក Michy Batshuayi ជាអចិន្រ្តៃយ៍ ប៉ុន្តែ Chelsea មិនព្រម។ ទោះយ៉ាងណាក្ដី Dortmund បង្ហើបថាពួកគេនឹងព្យាយាមចរចាជាមួយ Chelsea ម្ដងទៀតនៅរដូវក្ដៅខាងមុខ៕

ប្រភពពី៖​ standard