photo of Thorgan Hazard
​ខ្សែបម្រើ Thorgan Hazard

នាពេលថ្មីៗនេះ ក្នុងរដូវកាលទិញដូរកីឡាករក្លឹប Borussia Dortmund ដែលមានមូលដ្ឋានស្ថិតក្នុង លីគកំពូលអាល្លឺម៉ង់ Bundesliga បានប្រកាសព្រមព្រៀងនាំយកកីឡាករ Thorgan Hazard ពីក្លឹប Borussia Monchengladbach ក្នុងតម្លៃផ្ទេរប្រមាណ ៣៧លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ BBC ថ្ងៃទី២២ ខែ ខែឧសភា ឆ្នាំ២០១៩។

កីឡាករខ្សែបម្រើវ័យ ២៦ឆ្នាំ Thorgan Hazard ដែលជាប្អូនប្រុសរបស់កីឡាករ Eden Hazard បានចុះសន្យាកិច្ច សន្យារយៈពេល ៥ឆ្នាំជាមួយ Dortmund បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Julian Brandt ពីក្លឹប Bayer Leverkusen ក្នុងតម្លៃខ្លួន ២៧លានដុល្លារ ដោយមានកិច្ចសន្យា ៥ឆ្នាំ។

 Thorgan Hazard
Thorgan Hazard

គួរបញ្ជាក់ផងថា កីឡាករសញ្ជាតិប៊ែលហ្សិក Thorgan Hazard ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ រូបគេបានង្ហាញខ្លួនលើទីលាន ៣៥ប្រកួត ដោយរកបាន ១៣គ្រាប់ និង ១២គ្រាប់ដែលបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីជាមួយក្រុម Monchengladbach ហើយចាប់តាំងពីបានផ្ទេរពីក្លឹប Chelsea មកកាន់ក្លឹប Monchengladbach ក្នុងឆ្នាំ២០១៥ កីឡាករ Thorgan រកបានគ្រាប់បាល់សរុប ៤១គ្រាប់ ក្នុងការចូលលេងបាន ១៤១ប្រកួត៕