តារា​បាល់ទាត់ឆ្នើមជើងចាស់របស់ក្លឹប Chelsea លោក Didier Drogba បានប្រកាសថា គាត់នឹងចូលនិវត្តន៍ពីអាជីពលើវាលស្មៅនៅចុងបញ្ចប់នៃរដូវកាលនេះ។

photo of Didier Drogba
Didier Drogba has confirmed he will retire from football at the end of the season

អតីតកីឡាករឆ្នើមរបស់ប្រទេសកូតឌីវ័រ រូបនេះដែលបច្ចុប្បន្នលេងឱ្យក្រុម Phoenix Rising របស់អាមេរិក បានឈានចូលវ័យ 40 ឆ្នាំទៅហើយកាលពីថ្ងៃអាទិត្យ និងបានសម្រេចចិត្តបញ្ចប់ អាជីពពីកីឡាករ​បាល់ទាត់​ដែរខ្លួនប្រកបរយៈពេល 20ឆ្នាំមកហើយ ។

Drogba និយាយប្រាប់ទូរទស្សន៍ Telefoot ថា៖ «វាពិតជាមានសេចក្តីរីករាយណាស់ សម្រាប់ខ្ញុំក្នុងការលេង ។ ឥឡូវនេះកាយវិការរបស់ខ្ញុំយឺណាស់ ខ្ញុំមិនរហ័សរហួនដូចមុនទេ រដូវកាលនេះគឺជាចុងក្រោយរបស់ខ្ញុំហើយ ខ្ញុំ 40ឆ្នាំហើយពេលនេះវាដល់ពេលហើយ»៕

ប្រភពពី៖ thesun