photo of Eden Hazard
Eden Hazard of Chelsea

យោងតាមរបាយការណ៍បានឱ្យដឹងថា Eden Hazard កំពុងដាក់កិច្ចពិភាក្សាលើកិច្ចសន្យាជាមួយក្រុមតោខៀវ Chelsea ខណៈដែលលោកសង្ឃឹមថា នឹងទាក់ទាញការស្នើសុំពីក្លឹប Real Madrid ។

ក្រុមម្ចាស់ជើងឯក Premier League នេះត្រូវបានគេនិយាយថា មានឆន្ទៈក្នុងការធ្វើឱ្យ Hazard ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប ជាមួយនឹងកិច្ចព្រមព្រៀងថ្មីតម្លៃ 300,000 ផោនក្នុងមួយសប្តាហ៍។

យោងតាមកាសែត The Times បាននិយាយថា កីឡាករអន្តរជាតិ បែលហ្ស៊ិក រូបនេះមានចំណាប់អារម្មណ៍នៅលើទឹកដី Stamford Bridge ប៉ុន្តែគាត់មិនចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយក្លឹបនៅរដូវកាលនេះទេ ដោយសារគាត់នៅតែមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ Real ។

ក្លឹប Real Madrid មានចំណាប់អារម្មណ៍ទៅលើ Hazard អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីកីឡាកររូបនេះ បានទទួលស្គាល់យ៉ាងច្បាស់ថា ការចុះហត្ថលេខាជាមួយ Real Madrid គឺពិបាក ។

ប្រភពពី៖ metro