photo of Luis Enrique
Luis Enrique of Barcelona

លោក Luis Enrique នៅតែជាជម្រើសទី1 របស់ Chelsea សម្រាប់ជំនួសតំណែងលោក Antonio Conte ជាអចិន្ត្រៃយ៍ ប៉ុន្តែអតីតគ្រូ Barcelona វ័យ47ឆ្នាំរូបនេះ មិនទាន់ចង់ចូលធ្វើការវិញពេលនេះទេ ព្រោះគាត់គាត់ចង់សម្រាកលម្ហែកាយអោយចប់រដូវកាលនេះសិន នឹងរង់ចាំយកបុគ្គលិកគ្រូបង្វឹកផ្ទាល់ខ្លួនរបស់គាត់ទៀតផង ។

អតីតគ្រូបង្វឹកក្រុម Barcelona រូបនេះ កំពុងសម្រាកលម្ហែកាយរយៈពេលមួយឆ្នាំ បន្ទាប់ពីបានឈ្នះពានរង្វាន់ចំនួន 9 លើកក្នុងរយៈពេលបីរដូវកាលនៅឯក្លឹប Barca ហើយដើរចេញពីតំណែងក្នុងរដូវក្ដៅឆ្នាំ2017 បន្ទាប់ពីគាត់មានជម្លោញជាមួយ Messi និងសមាជិកផ្សេងទៀតនៃក្រុមនេះ នឹងបានសង្កត់ធ្ងន់ទៅលើទម្រង់លេងរបស់ក្រុម។

គ្រូបង្វឹកសញ្ចាតិអេស្ប៉ាញរូបនេះ ក៏ចង់នាំយកអតីតជំនួយការមួយចំនួនដែលធ្លាប់ធ្វើការជាមួយគ្នានៅ Barcelona តែពួកគេកំពុងស្ថិតនៅពាក់កណ្ដាលរដូវកាលជាមួយ Celta Vigo ផងដែរ ។

ប្រភពពី៖​ dailymail