ខ្សែបម្រើ Cesc Fabregas បានចាកចេញពី Chelsea ទៅចូលរួមជាមួយ Monaco ដែលគ្រប់គ្រងដោយអតីតមិត្តរួមក្រុម Thierry Henry។

Fabregas ផ្ទេរពី Chelsea ទៅ​ Monaco ក្នុងកិច្ចសន្យារយះពេល 3 ឆ្នាំកន្លះ
Fabregas ផ្ទេរពី Chelsea ទៅ​ Monaco ក្នុងកិច្ចសន្យារយះពេល 3 ឆ្នាំកន្លះ

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ 31ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមក្របខ័ណ្ឌ Ligue 1 សម្រាប់តម្លៃដែលគេជឿថាមានចន្លោះពី 8ទៅ 10លានអឺរ៉ូ ។ Fabregas បានធ្លាក់ចេញពីការពេញចិត្តនៅកីឡដ្ឋាន Stamford Bridge ចាប់តាំងពីការមកដល់របស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maurizio Sarri នៅរដូវក្តៅនេះ ខណះរូបគេក៏ចង់ផ្លាស់ប្ដូបរិយាកាសថ្មីមួយផ្សេងទៀតផងដែរ។

Fabregas បានចាកចេញពីទឹកដីអង់គ្លេសក្នុងនាមជាកីឡាករសញ្ជាតិអេស្ប៉ាញដែលបង្ហាញខ្លួនបានច្រើនបំផុតនៅក្របខ័ណ្ឌ Premier League ដោយលេងបានចំនួន 350 ប្រកួតទាំងលេងនៅក្លឹប Arsenal និង Chelsea ក្នុងរយៈពេល 12 រដូវកាលរដូវកាលកន្លងមកនេះ៕

ប្រភព៖ bbc