ខ្សែបម្រើ Cesc Fabregas ស៊ុតប៉េណាល់ទីមិនចូលក្នុងការប្រកួតលើកចុងក្រោយរបស់គេក្នុងវិស័យបាល់ទាត់អាជីពអង់គ្លេស ពេល Chelsea ឈ្នះ Nottingham Forest 2-0 កាលពីយប់មិញ។

Fabregas លាអ្នកអ្នកគាំទ្រទាំងទឹកភ្នែកមុនផ្លាស់ទៅ Monaco
Fabregas លាអ្នកអ្នកគាំទ្រទាំងទឹកភ្នែកមុនផ្លាស់ទៅ Monaco

Fabregas ត្រូវបានគេរាយការណ៍ថា ជាប់ទាក់ទងទៅនឹងការផ្ទេរទៅក្រុម Monaco ក្នុងលីគបារាំង ដែលបង្វឹកដោយអតីតមិត្តរួមក្រុម Arsenal គឺលោក Thierry Henry។ គេបានលេងនៅក្លឹប Chelsea ចាប់តាំងពីឆ្នាំ2014មកម៉្លេះ និងធ្លាប់លេងនៅក្រុម Arsenal ចន្លោះឆ្នាំ2003 ដល់ឆ្នាំ2011។

កិច្ចសន្យារបស់អតីតយុវជន Barcelona ដដែលនេះជាមួយ Chelsea នឹងផុតកំណត់នៅដំណាច់រដូវកាលនេះ ខណៈឱកាសលេងរបស់គេក្រោមការដឹកនាំរបស់លោក Sarri មានតិចតួចណាស់។ ឥឡូវនេះគេជិតទៅធ្វើការជាថ្មីជាមួយ Henry ហើយ៕

ប្រភព៖ sportskeeda