photo of Felix Dalmas
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិ U23 កម្ពុជា

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិ U23 កម្ពុជា បានលើកឡើងថា កម្ពុជាកំពុងដើរលើផ្លូវ ត្រឹម ត្រូវក្នុងវិស័យកីឡា ដែលត្រូវការពេលវេលា និងការតស៊ូមួយនេះ។ ការលើកឡើងដូច្នេះ គឺក្រោយពេលក្រុម​បាល់ទាត់​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា ​លេង​បាន​ត្រឹម​ស្មើ​ក្រុម U23 ​ឆាយនីសតៃប៉ិ ​១-១ ​នា​ការ​ប្រកួត​បិទ​ពូល ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 Championship ។

AFC U23 Championship
AFC U23 Championship: U23 ​កម្ពុជា 1-1 U23 ​ឆាយនីសតៃប៉ិ

គ្រូបង្វឹកជនជាតិអាហ្សង់ទីន និងដៃស្ដាំរបស់លោក Keisuke Honda ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជារូបនេះ បាននិយាយថា «ទម្រង់លេងផ្ទាល់ខ្លួន ដែលយើងចង់លេង គឺវាមិនងាយស្រួលឡើយ វាតម្រូវឲ្យមានការ ជឿជាក់ឆន្ទៈ ការតាំងចិត្តខ្ពស់ និងពេលវេលា។ យើងជឿថា ផ្លូវដែលពួកយើងកំពុងដើរ គឺត្រឹមត្រូវឆ្ពោះទៅរក ការរីកចម្រើន»។ នេះគឺជាសំដីដ៏មានន័យ ទោះពី U23 កម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះក៏ដោយ។

លោក ក៏​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​មក​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ ​ទោះ​បី​មេឃ​ភ្លៀង ​ក្ដៅ ​និង​ចំ​ថ្ងៃ​ធ្វើ​ការ​យ៉ាង​ណា​ក៏​ដោយ។ និយាយ​ពី​ការ​ប្រកួត​របស់​ក្រុម U23 ​កម្ពុជា​វិញ ​៣​ប្រកួត​ក្នុង​ពូល គឺ​ចាញ់​ក្រុម​អូស្ត្រាលី ​៦-០ ​ចាញ់​ក្រុម​កូរ៉េ​ខាង​ត្បូង ​៦-១ ​និង​ស្មើ​ក្រុម​ឆាយនីសតៃប៉ិ ​១-១៕

គួរបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតជម្រុះពូល H នៃពានប្រចាំទ្វីបអាស៊ីដែលថៃនឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២០ខាងមុខ ក្រុម U23 កម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ដោយរកបាន ១ពិន្ទុប៉ុណ្ណោះជាមួយ លទ្ធផល ៣ប្រកួតស្មើ១ និងចាញ់២ រួមមានចាញ់ក្រុម U23 អូស្ដ្រាលី ៦-០, ចាញ់ក្រុម U23 សាធារណរដ្ឋកូរ៉េ ៦-១ និងស្មើក្រុម U23 ឆាយនីសតៃប៉ិ ១-១៕