ខ្សែ​ប្រយុទ្ធ​ក្រុម Liverpool កីឡាករ Roberto Firmino  បាននិយាយថាហង្សក្រហម Liverpool មិនមានលក្ខណៈដូចគ្នាទេ បន្ទាប់ពីការផ្ទេររបស់កីឡាករ Philippe Coutinho ទៅកាន់ក្លឹប Barcelona ។

photo of Roberto Firmino
Roberto Firmino of Liverpool

ខ្សែ​ប្រយុទ្ធ Coutinho បានបញ្ចប់ការផ្លាស់ប្តូរតម្លៃ 142 លានផោនរបស់គាត់ ទៅកាន់ក្រុម Barce ក្រោយ​រួមរស់​ជាមួយ Liverpool អស់​5ឆ្នាំ។ Firmino បានបង្ហោះសារនៅលើ Instagram ថា “ហង្សក្រហម Liverpool លែងមានលក្ខណៈដូចគ្នាទៀតហើយ ពេល​ដែល​គ្មាន​វេទមន្ត​របស់​អ្នក” ។

“ខ្ញុំសូមជូនពរអោយអ្នកទទួលបានជោគជ័យក្នុង​ជីវិត​ដ៏​រីករាយ ហើយនិងក្ដីសុបិនរបស់អ្នក ” ។ ”ព្រះតែងតែការពារអ្នកនិងគ្រួសាររបស់អ្នក ។ វាគឺជាកិត្ដិយសមួយក្នុងការលេងជាមួយអ្នកមានវេទមន្ត​ដូចគ្នា ”។

ប្រភពពី៖ mirror