ខ្សែប្រយុទ្ធរបស់ ក្រុមហង្សក្រហម Liverpool កីឡាករ Roberto Firmino សង្ឃឹម​ថាក្រុមរបស់គាត់ នឹង​ចាប់​ឆ្នោត​ប៉ះ​ក្រុម​មក​ពី​អង់គ្លេស​ដូច​គ្នា​នៅ​វគ្គ​ 8ក្រុម​ចុង​ក្រោយ ក្របខ័ណ្ឌ Champions League ។

photo of Roberto Firmino
Roberto Firmino of Liverpool

ពិតណាស់ ដោយការបូកបញ្ចូលគ្នា ទាំងការប្រកួតជើងទី1 និងជើងទី2 ក្លឹបហង្សក្រហម Liverpool បានបំបាក់ក្រុម Porto ក្នុងលទ្ធផល 5-0 និងបានឆ្លងទៅលេងវគ្គ 8ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍ Champions League ជាស្ថាបពរ។ វាជាលើកទី 1 ហើយដែលក្រុមហង្សក្រហម បានឡើងដល់ ​វគ្គ​ 8ក្រុម​ចុង​ក្រោយ ក្របខ័ណ្ឌ Champions League ចាប់តាំងពីឆ្នាំ 2009 ។

Firmino ជឿជាក់ថា ឱកាសរបស់ពួកគេនឹងឈ្នះកាន់តែស្រួល ប្រសិនបើក្រុមរបស់គាត់ ចាប់​ឆ្នោត​ប៉ះ​ក្រុម​មកពី Premier League ។ គាត់និយាយថា៖ «យើងពិតជាចង់ឲ្យក្រុមរបស់យើង ចាប់ឆ្នោតប៉ះជាមួយក្រុមអង់គ្លេសណាស់។ នៅក្នុងប៉ុន្មានរដូវកាលកន្លងទៅនេះ យើងបានបង្ហាញថា យើងអាចផ្តួលក្លឹបទាំងអស់នៅក្នុងប្រទេសអង់គ្លេស។ កំណត់ត្រារបស់យើង គឺល្អណាស់នៅពេលប៉ះក្រុមកំពូលៗ មកពីអង់គ្លេស ។ តែ​មិន​មែន​មាន​ន័យ​ថា​ Liverpool ខ្លាច​ញញើត​ក្រុម​ណា​មួយ​ឡើង​នៅ​វគ្គ​នេះ» ៕

ប្រភពពី៖ dailymail