photo of Floyd Mayweather
Floyd Mayweather មកគាំទ្រក្លឹប Juventus ក្រោយលើកពាន Italian Super Cup

អ្នក​ប្រដាល់​មានកំនត់ត្រាមិនដែលចាញ់អាមេរិក Floyd Mayweather បានបង្ហាញវត្តមានក្នុងការ​ចូលរួម​អបអរសាទរ​នៅបន្ទប់ផ្លាស់សំលៀកបំពាក់​ជាមួយ​ក្រុមស្រ្តីជរា Juventusក្រោយពី​ក្រុមម្ចាស់ជើងឯកSerieA មួយនេះ​បាន​យក​ឈ្នះ AC Milan ១-០ ធ្ចើបានសម្រេចដោយការតែតបញ្ចូលទីរបស់កីឡាករCristiano Ronaldo នៅនាទីទី៦១ ក្រោយការបញ្ជូន​បាល់របស់ខ្សែ បម្រើMiralem Pjanic ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងJeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បីលើក​​ពាន Italian Super Cup ។

អ្នក​ប្រដាល់សាកល​វ័យ​៤១​ឆ្នាំរូបនេះ​បានសម្តែងក្តីសប្បាយរីករាយនិង​ថត​រូបអនុស្សាវរីយ៏​ជាមួយ​នឹង​ពាន ព្រម​ទាំង​​ក្រុម​កីឡាករ​របស់ Juventus ក្នុង​នោះ​ក៏​មាន  Cristiano Ronaldo, Paulo Dybala, Giorgio Chiellini និង Blaise Matuidiជាដើម។ Floyd ទើប​តែផ្តួលកីឡាករប្រដាល់វ័យក្មេងជនជាតិជប៉ុនកាលពីពេលថ្មីៗជាមួយទឹកប្រាក់តម្លៃខ្លួនន​៩​លាន ដុល្លារ​ នៅ​ឯ​ទីក្រុង​តូក្យូ ដោយ​ផ្ដួល​ឲ្យដួលរហូត៣ដងនិង​បោះបង់​ការ​ប្រកួត​ត្រឹមទឹក​១ ខណៈការប្រកួតនោះមាន ត្រឹម តែ៣ទឹកប៉ុណ្ណោះ ។

Mayweather បាន សម្រេចចិត្តចូលនិវត្តន៏នៅឆ្នាំ២០១៧ក្រោយកំនត់ត្រាឈ្នះ៥០ មិនដែលចាញ់និងការប្រកួតចុងក្រោយ របស់គេគឺផ្តួលអ្នកប្រដាល់ក្នុងទ្រុង Conor McGregor ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Las Vegasសហរដ្ឋអាមេរិក ខណៈ សាមីខ្លួនក៏ជាប្រធានបទមាន​ការ​ចង់ផ្គូផ្គងជួបគ្នាសារជាថ្មីសម្រាប់ការ​ប្រកួត​សងសឹក​​ជាមួយស្តេចប្រដាល់ហ្វីលីពីន Manny Pacquiaoនាពេលខាងមុខនេះផងដែរ៕​