photo of Frank Lampard
Frank Lampard ដឹកនាំ Derby វាយបកទម្លាក់ Southampton ក្នុងពាន FA Cup

អ្នកចាត់ការ Derby County លោក Frank Lampard ហៅជ័យជម្នះរបស់ក្រុមលោកក្នុងពាន FA Cup នៅទឹកដី Southampton ថា«ពិសេសអស្ចារ្យ» បន្ទាប់ពីឈ្នះដោយបាល់ប៉េណាល់ទីកាត់សេចក្ដី៥-៣។

ការប្រកួតនៅទឹកដី Southampton យប់ថ្ងៃពុធទី១៦ខែមករាឆ្នាំ២០១៩ ម្ចាស់ផ្ទះបាននាំមុខ២-០មុនដោយ Stuart Armstrong ក្នុងនាទី៦៨ និង Nathan Redmond ក្នុងនាទី៧០។ នៅនាទី៧៦ Harry Wilson ផ្ដើមសាងក្ដីសង្ឃឹមឱ្យ Derby ដោយស៊ុត១គ្រាប់សងវិញ ហើយនៅនាទី៨២ Martyn Waghorn តាមស្មើ២-២ឱ្យក្រុមលោក Lampard។

ក្នុងដំណាក់កាលប៉េណាល់ទីកាត់សេចក្ដី Redmond ស៊ុតមិនចូល ជាឱកាសសម្រាប់ Richard Keogh ស៊ុតបញ្ចប់ការប្រកួត។ Derby នឹង​ប្រកួត​ជុំ​ទី៤ FA Cup នៅ​ទឹកដី​ក្រុម Accrington ថ្ងៃ​ទី​២៦​ខែមករា​៕