photo of Harry​​ Kane
Harry​​ Kane of Tottenham Hotspur

អតីតតារាឆ្នើមរបស់ Manchester United កីឡាករ Ryan Giggs ជឿជាក់ថា ភាពជោគជ័យរបស់ Gareth Bale នៅ Real Madrid អាចបញ្ចុះបញ្ចូល Harry Kane ឱ្យចាកចេញពី Tottenham ឆាប់ៗនេះ ។

Gareth Bale បានឈ្នះជើងឯកក្របខ័ណ្ឌ Champions League ចំនួនបីដង ចាប់តាំងពី​ចាកចេញពី​ទីក្រុង​ឡុងដ៍សម្រាប់រដ្ឋធានីអេស្ប៉ាញ ក៏ដូចជា La Liga និង Copa del Rey ផដដែរ។

Giggs ថា «Kane កំពុងសម្លឹងមើលទៅក្រៅប្រទេស ហើយប្រហែលជាបានឃើញអ្វីដែលកើតលើងចំពោះកីឡាករ Gareth Bale ដែរបានឈ្នះពានរង្វាន់លីក​ ពានរង្វាន់ប្រទេស នឹងឈ្នះពានរង្វាន់អឺរ៉ុប Champions League ចំនួន 3ដងជាមួយនឹងក្លឹប Real Madrid»។

Kane មានក្លឹបធំៗនៅអឺរ៉ុបជាច្រើនដែរចង់បានរូបគាត់ បន្ទាប់ពី​បានកសាងខ្លួន​អោយក្លាយជាខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​ខ្សែប្រយុទ្ធឆ្នើមៗជាច្រើន​នៅតំបន់អឺរ៉ុប។ ខ្សែប្រយុទ្ធសញ្ចាតិអង់គ្លេ រូបនេះ ក៏បាននាំមុខជាកីឡាករដែល​រកបានគ្រាប់បាល់ច្រើនជាងគេនៅក្របខណ្ឌ​ PL នៅរដូវកាល​នេះ និង​រកគ្រាប់បាល់បានស្មើ​ជាមួយក្រុម​ Liverpool កាល​ពីចុងសប្តាហ៍ផងដែរ៕

ប្រភពពី៖ mirror