Antoine Griezmann និងភរិយារបស់គាត់ បានចាប់ផ្តើមស្វែងរកទិញផ្ទះមួយនៅក្នុងតំបន់ Catalan ខណៈដែរមានពាក្យចចាមអារ៉ាមថាក្លឹបអ្នកមានបុណ្យ Barcelona ចង់បានរូបគេទៅលេងនៅ Camp Nou ។

photo of Antoine Griezmann
Antoine Griezmann of Atlético Madrid

កាពិតណាស់ ក្យចចាមអារ៉ាមចំពោះចំណាប់អារម្មណ៍របស់ Barcelona ក្នុងការចង់បាន Griezmann ធ្វើអោយលិចឮចេញព័ត៌មានជាច្រើន ដោយក្លឹប Atletico Madrid ដាក់ពាក្យប្ដឹងទៅ FIFA ក្នុងខែមករាអំពីការលួចទាក់ទងខ្សែប្រយុទ្ធរបស់ពួកគេដោយគ្មានការអនុញ្ញាតពីក្លឹប ។

វិទ្យុ Catalunya របស់អេស្ប៉ាញ បានរាយការណ៏ថា ភរិយារបស់កីឡាករសញ្ចាតិបារាំងខាងលើ បានទៅជួបភ្នាក់ងារលក់អចលនទ្រព្យ នៅទីក្រុង Barcelona ដើម្បីចាប់ផ្តើមដំណើរការស្វែងរកផ្ទះមួយ ។

ពិតណាស់នាង Erika Choponera ដែរជាប្រពន្ធរបស់ Griezmann បានធ្វើដំណើរទៅក្រុង Castelldefels ជាទីដែល Lionel Messi, Luis Suarez និង Philippe Coutinho រស់នៅ។ រួចនាងក៏ បានទៅ Pedralbes ជាទីដែល Ousmane Dembele និង Neymar បាននិងកំពុងរស់នៅទៀតផង ៕

 

ប្រភពពី៖ marca