photo of Ronaldo Neymar
Ronaldo And Neymar

វីរបុរសរបស់ Real Madrid កីឡាករ Guti បាននិយាយថា គាត់ចង់ឃើញកីឡាករ Neymar លេងជាមួយ Cristiano Ronaldo នៅក្រុមម្ចាស់ជើងឯកអឺរ៉ុប 2សម័យការ Real Madrid​ ។

Neymar បានចាកចេញពីក្រុម Barcelona ទៅលេងអោយ Paris Saint-Germain ក្នុងតម្លៃ 222 លានផោនកាលពីឆ្នាំមុន ប៉ុន្តែកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងនៅរដូវកាលនេះ ជាមួយក្លឹប Real Madrid ។

ទោះយ៉ាងណាក៏ដោយមានពាក្យចចាមអារ៉ាមថា Ronaldo អាចនឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu ជាកន្លែងដែលគាត់កំពុងលេងក្នុងរដូវកាលទី9  ប្រសិនបើ Neymar ចូលមក ។ ប៉ុន្តែលោក Guti ដែលជាគ្រូបង្វឹកយុវជន Real Madrid​ គាត់មិនច្បាស់ទេថា កីឡាករ Neymar ជំនួស Ronaldo ប្រសិនបើគាត់មក Real Madrid​ ប៉ុន្តែគាត់ចង់ឱ្យពួកគេនៅក្នុងក្រុមតែមួយ នឹងលេងជាមួយគ្នា ៕

ប្រភពពី៖ goal