តារាឆ្នើមរបស់ Chelsea កីឡាករ Eden Hazard ត្រូវបានគេដាក់ឈ្មោះកីឡាករឆ្នើមប្រចាំឆ្នាំរបស់បែលហ្ស៊ិក សម្រាប់ឆ្នាំ 2017 ដោយបានផ្តួលកីឡាករដែលមកពីក្លឹប Manchester City និង Manchester United ដែលអ្នកគាំទ្របានបោះឆ្នោតអោយ។ កីឡាករវ័យ 26 ឆ្នាំកាលពីឆ្នាំមុន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងឆ្នាំ 2016 ក្រោយពីកីឡាករ Dries Mertens របស់ Napoli បានលេខ 1 ។

photo of Eden Hazard
Eden Hazard​ of Belgium

Hazard បានចេញមុខនៅលើគេក្នុងការស្ទង់មតិតាម Twitter ដែលរៀបចំដោយសហព័ន្ធជាតិរបស់គាត់ ដោយទទួលបានសម្លេងឆ្នោតចំនួន 10,280 ដើម្បីដណ្ដើមយកជ័យជំនះ Dries Mertens ជាបុរសកំពូលរបស់ក្រុមជម្រើសជាតិប៊ែលហ្សិកកាលពីឆ្នាំមុន ។ ដែលធ្វើឱ្យលោកឈរនៅពីមុខ Kevin De Bruyne ដែលទទួលបានសម្លេងឆ្នោត 4.710 និង Romelu Lukaku លេខ 3 មាន 3.223 ។

Hazard បានជួយអោយ Chelsea លើកពានរង្វាន់ក្របខ័ណ្ឌ Premier League លើកទី 5 របស់ពួកគេ និងបានបង្ហាញខ្លួនឱ្យប្រទេសបែលហ្ស៊ិកផងដែរ ខណៈដែលពួកគេបានឆ្លងផុតវគ្គជម្រុះសម្រាប់ការប្រកួត World Cup 2018 ។

photo of Eden Hazard
Eden Hazard of Belgium

ប្រភពពី៖ espn