Callum Hudson-Odoi
Callum Hudson-Odoi

កីឡាករខ្សែបម្រើស្លាប Callum Hudson-Odoi នឹងត្រូវអវត្តមានរដូវដល់ចប់ការឆ្នាំ២០១៨ -២០១៩នេះ ដោយសារបញ្ហារបួសសរសៃពួរជើង និងមិនអាចជួយអង់គ្លេសប្រកួតទល់នឹងក្រុម ជម្រើសជាតិ ហូឡង់ ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ Nationals League នាដើមខែមិថុនាថែមគទៀតផង។

កីឡាករដែលមានវ័យទើបតែ ១៨ឆ្នាំ Odoi ត្រូវប្តូរចេញនៅនាទីទី៤១ ក្រោយពេលរងរបួសសរសៃពួរជើងជាទម្ងន់ ក្នុងជំនួបដែល Chelsea កំពុងស្មើលទ្ធផលគ្នា ២-២ តល់នឹងក្រុមភ្ញៀវ Burnley នៅកីឡដ្ឋាន Stamford Bridge រាត្រីថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

Callum Hudson-Odoi
Callum Hudson-Odoi

ជុំវិញបញ្ហានេះដែរ ខ្សែបម្រើវ័យក្មេងដែលទើបជាប់ជម្រើសជាតិអង់គ្លេសកាលខែមីនា ឆ្នាំ២០១៩ នឹងខកខានការ ប្រកួតក្នុងក្លឹបតោខៀវ Chelsea ចំនួន៣ប្រកួតក្នុងលីគដែលនៅសល់ ជាមួយនឹងការប្រជែងកៅអី Top-4 ដើម្បីឲ្យ Chelsea មានកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយ និងពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ទល់នឹងក្រុមអាល្លឺម៉ង់ Eintracht Frankfurt ក្នុងវគ្គ៤ក្រុមនា ដើមខែក្រោយនេះ។

បន្ថែមលើនេះ Callum Hudson-Odoi ក៏ខកខានជួយក្រុមតោកំណាចអង់គ្លេស ប្រកួតទល់នឹងក្រុមជម្រើសជាតិ ទឹកក្រូចហូឡង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ National League ដែលនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខផងដែរ៕